ព្រះភូមទេវតា ឬរានទេវតានេះ គេដាក់នឹង គឺភាគច្រើនគេដាក់សម្រាប់ឱ្យពពួកភូមទេវតារស់នៅ មានដូចជាអរុក្ខទេវតា ភូមិទេវតាដែលយើងហៅថាម្រេញគង្វាល ។ ហើយការដាក់ទាំងអស់នឹង គឺនៅពេលថ្ងៃសីល ថ្ងៃឧបោសថសីល ម្ចាស់ផ្ទះ តែងយកផ្លែឈើ នំនែក ចេកអំពៅ ឬក៏ស្កគ្រាប់ ដាក់ក្នុងចាន ដាក់លើព្រះភូម ឬរានទេវតា ដើម្បីឱ្យពពួកអស់ទាំងនឹងសេពសោយ ។ ទាំងនេះអបិយជំនឿខ្មែរបុរាណដូនតាយើងតែងតែបន្សល់ទុកមកតាំងពីយូរយារណាស់មកហើយ








